រឿងដែលបណ្ឌិតហ្វេសប៊ុកមួយចំនួនមិនដឹងពីសម្ដេចពិន សែម
១ បណ្ដុះធនធានមនុស្ស សម្ដេចគឺនាយកសាលាពុទ្ធិកវិទ្យាល័យរាជបូណ៌ មួយឆ្នាំៗ ព្រះសង្ឃមិនក្រោម300អង្គទេដែលមកពីបណ្ដាខេត្តផ្សេងៗមករៀននៅសាលានេះ ពោពេញដោយគ្រូដែលមានគុណធម៌និងពូកែៗ។
២ ជាឪពុកដ៏ល្អ ព្រះសង្ឃមិនក្រោម200អង្គទេដែលជាកូនអ្នកក្រទទួលបានកន្លែងស្នាក់នៅរៀនសូត្រ ចង្ហាន់បរិបូរណ៍ ទ្រនំដ៏សុខសាន្ត បានរៀនទាំងពុទ្ធចក្រនិងអាណាចក្រ។
៣ ជាស្ថាបត្យករ ឬអ្នកអភិរក្សវប្បធម៌ ព្រះវិហារវត្តបូណ៌មានអាយុកាលជាងសតវត្សរ៍, វត្ថុបុរាណជាច្រេីន និងសារមន្ទីរ ក្បូរក្បាច់រចនាតាមខ្លោងទ្វារ កុដិ សាលាឆាន់ គ្រប់ស្ថាបត្យកម្ម សំណង់អាគារ គឺជារចនាបទខ្មែរ ធ្វេីដោយកូនខ្មែរ។
នៅទីនោះតែងមានការសម្ដែងល្ខោនស្បែងធំជានិច្ច🙏
៤ ជាអ្នកចេះដឹងពុទ្ធវាចន:ច្បាស់លាស់ មិនថាព្រះវិន័យ ព្រះសូត្រ និងព្រះអភិធម្ម គឺលោកឈ្លាសវៃ និងចាំច្បាស់ បេីទោះព្រះជន្មចាស់វស្សា។
៥ គុណធម៌ដ៏មហិមា លោកមានព្រះទ័យអនុគ្រោះជួបគ្រប់បរិស័ទមិនថាអ្នកមានអ្នកក្រនោះទេ។
៦ បណ្ដុះគុណធម៌ដល់កុមារ សិស្សសាលាវត្តបូណ៌ជាច្រេីនគឺតែងតែមកថ្វាយបង្គុំស្ដាប់ឱវាទពីសម្ដេច។
នៅមានច្រេីនទៀត ដែលបណ្ឌិតទាំងឡាយមិនបានសិក្សាស្វែងយល់ពីស្នាដៃ ទឹកព្រះទ័យលោក រួចក៏វិភាគតាមអារម្មណ៍ និងស្ថានភាពសង្គម។
ខ្ញុំសង្វេគថ្ងៃណាមួយ ពេលដែលដឹងការពិត តេីលោកបណ្ឌិតទាំងនោះនឹងមានវិប្បដិសារីទេ? ហេីយធ្វេីយ៉ាងណាបន្តទៀត ពេលល្ខោនសាររោង។ 👌

0 Comments